រឿង​ ភូមិតិរច្ឆាន

សង្ខេបរឿង​

សង្គ្រាមលោកលើកទីមួយបានផ្ទុះឡើងក្នុងឆ្នាំ ១៩១៤ ដល់១៩១៩ ដែល ប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមបារាំង ប្រជារាស្ត្រខ្មែររងទុក្ខវេទនា ត្រូវពួកអាណានិគមកេណ្ឌឲ្យទៅច្បាំងប្រឆាំងនឹងពួកផាស៊ីសអាឡឺម៉ង់។ ទន្ទឹម នឹងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជារៀងរាល់ខែ ធ្វើឲ្យប្រជារាស្ត្រ មានការក្តៅក្រហាយយ៉ាងខ្លាំង។ ប្រជារាស្ត្រនៅស្រុកមុខកំពូលចំនួន ៣០០០នាក់បានធ្វើបាតុកម្ម ធ្វើញត្តិសុំឲ្យស្តេចស៊ីសុវត្ថិជួយបន្ធូរបន្ថយអំពីបញ្ហា ពន្ធដារនេះ។ សូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្ជ្រោលខ្លាំងដែរ ដូចជាមានរន្ទះបាញ់ចេតិយព្រះកែវមរកត និងផ្កាយដុះកន្ទុយជាដើម។ នៅខេត្តកំពុងឆ្នាំងក៏ដូចជាខេត្តដទៃៗទៀតដែរ ប្រជារាស្ត្រមានជីវភាពលំបាក លំបិនធ្វើឲ្យគ្រួសារមួយត្រូវព្រាត់ប្រាសប្រពន្ធកូន។ នាងពុំដែលជាប្រពន្ធសុវណ្ណ ត្រូវស្លាប់ដោយសារខ្វះថវិការព្យាបាលជម្ងឺ។ ចំណែកសុវណ្ណលំបាកក្នុងការថែទាំ កូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយមិនបានរៀបការតាមប្រពៃណីជាតិ របស់ខ្លួន។ ប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់ពីរនាក់ឈ្មោះ ជួន និង នៅ បានរៀបចំ គម្រោងការសម្លាប់រ៉េស៊ីដង់បារដេសដែលអនុវត្តអំពើយង់ឃ្នងព្រៃផ្សៃយង់ឃ្នង នៅពេលដែលពួកវាចុះទារពន្ធដារ។ ចលនារបស់ជួន និងនៅ ក៏មានការចូល រួមពីក្រុមអ្នកក្លាហានចំនួន ២០ នាក់ទៀត។ នៅភូមិដើមអំពិល មេឃុំប៉ាល់បានក្តាប់ពីរបាយការណ៍ជីវភាពរស់នៅរបស់ប្រជា រាស្រ្តក្នុងភូមិ គួបផ្សំនឹងការលំបាកក្នុងការទារពន្ធដារក៏សុំថ្នាក់លើលាលែង ដើម្បីយករួចខ្លួន។ រ៉េស៊ីដង់បារដេសបានចេញទារពន្ធដារដោយខ្លួនឯង។ លុះ ដល់ថ្ងៃទី១៨ មេសា ១៩២៥ ការទារពន្ធដារមកដល់ភូមិក្រាំងលាវដែលដឹកនាំ ដោយរ៉េស៊ីដង់បារដេស កងរក្សាសន្តិសុខឈ្មោះឡាច និងអ្នកដាំស្ល ឈ្មោះ បាយ ពេលនោះបារដេសមានទំនាស់ជាមួយនាងនី នាងប៊ី។ ក្នុងសភាពការណ៍ នេះជាឱកាសមួយដែលធ្វើឲ្យអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រ៉េ ស៊ីដង់បារដេស ដោយឥតញញើតដៃ។ ក្នុងនោះនៅសល់តែអ្នកដាំស្លម្នាក់ដែល រត់គេចខ្លួនហើយនាំដំណឹងនោះទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំង។ ក្រោយពីសម្លាប់បារដេស និងសហការីរួចមកក្រុមអ្នកក្លាហានមានបំណង ចេញទៅក្រុងកំពង់ឆ្នាំងទៀត ប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់ បានស្លាប់ខ្លះ រត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែ។ អ្នកក្លាហានត្រូវបានគេបាញ់ស្លាប់ក្នុងនោះ មាន នៅ រីឯជួនត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាច ចំណែកឯប្រជាជនត្រូវ រត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃ។ រឿងសម្លាប់បារដេសធ្វើឲ្យមានប្រតិកម្ម យ៉ាងខ្លាំងពីសំណាក់កុង្សី សេនាបតីអាណានិគមបារាំង។ ព្រះបាទស៊ីសុវត្ថិបាន ចេញសេចក្តីប្រកាសមួយឲ្យប្តូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆានវិញ អស់រយៈពេលយ៉ាងតិច១០ឆ្នាំ ព្រមទាំងឲ្យសាងសង់ចេតិយព្រះកែវមរកត និង ធ្វើបុណ្យនៅថ្ងៃទី១៨ មេសាជារៀងរាល់ឆ្នាំ។ ជាទីបញ្ចប់ទាហានបានកៀរអ្នក ស្រុកឲ្យមករស់នៅក្នុងភូមិរបស់ខ្លួនវិញ។ចំណែកសុវណ្ណ និងនាងតន់ក៏បានមក រួមរស់រួមសុខជាមួយគ្នារៀងមក ហើយអ្នកខ្លះទៀតក៏បានវិលមកជួបជុំប្រពន្ធកូន វិញដែរ។

ត្រឡប់​ទៅវិញ